Connect with us

Facebook និង Instagram កំពុងបន្ថែមមុខងារពាណិជ្ជកម្មអេឡិចត្រូនិកថ្មីធំមួយ

សង្គម៖ ហ្វេសប៊ុកកំពុងបន្ថែមហាងលក់ទំនិញទៅក្នុងបណ្តាញសង្គម និង Instagram របស់ខ្លួននៅក្នុងការផ្លាស់ប្តូរដ៏ធំបំផុតរបស់ខ្លួនទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ ក្រុមហ៊ុនបណ្តាញសង្គមនៅ Silicon បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងបន្ថែមមុខហាងលក់ទំនិញសម្រាប់អាជីវកម្មដើម្បីចុះបញ្ជីទំនិញរបស់ពួកគេរួមជាមួយមុខងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងទៀតនៅលើកម្មវិធីរបស់ខ្លួន។

លក្ខណៈពិសេសថ្មីនេះធ្វើឱ្យហ្វេសប៊ុកកាន់តែរីកចម្រើនឡើងពីបណ្តាញរបស់ខ្លួនជាអាជីវកម្មផ្តោតលើការផ្សាយពាណិជ្ជកម្មសុទ្ធសាធ និងដើម្បីប្រកួតប្រជែងជាមួយនឹងគេហទំព័រលក់ទំនិញអេឡិចត្រូនិកដូចជា Amazon, eBay, និង Etsy ជាដើម។ នៅក្នុងបទសម្ភាសជាមួយ Business Insider លោក Dan Levy អនុប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ហ្វេសប៊ុកបាននិយាយថា ក្រុមហ៊ុនបានបង្កើតមុខងាររបស់ខ្លួនលើឧបករណ៍ទិញទំនិញរបស់ខ្លួនដើម្បីជួយទ្រទ្រង់អាជីវកម្មដែលអាចប្រើវាបានក្នុងស្ថានភាពតានតឹងដោយសារតែជំងឺរាតត្បាតវីរុសកូវីដ-១៩ នេះ។

អាជីវកម្មបែបឌីជីថលនៅលើបណ្តាញសង្គមមួយនេះ អាចភ្ជាប់ទៅកន្លែងទិញផលិតផល ឬ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញវាដោយផ្ទាល់នៅលើហ្វេសប៊ុក និង Instagram។ កំឡុងពេលវិបត្តិកូវីដនេះ មនុស្សរាប់រយលាននាក់ត្រូវស្នាក់នៅផ្ទះ ដូចនេះហើយមុខងារទិញទំនិញតាមរយៈបណ្តាញសង្គមនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនបានយ៉ាងល្អ។

ហ្វេសប៊ុកបានដាក់ចេញនូវលក្ខណៈពិសេសថ្មីៗ ដែលបានបន្ថែមបន្ទប់ជជែកជាក្រុមដែលហៅថាបន្ទប់ដើម្បីឱ្យអ្នកប្រើជជែកគ្នាជាវីដេអូជាមួយគ្នានឹងអាជីវករ ប្រៀបបីដូចជាយើងកំពុងតែទិញទំនិញដោយផ្ទាល់អ៊ីចឹង៕

ប្រភព៖ Insider

កែសម្រួល៖ គង់ ចាន់ ស្រីនុច

Loading...

ពេញនិយម