Leroy Sané មិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ Liverpool ទេ
អង់គ្លេស៖ យោងតាម Sport Bild បានឱ្យដឹងថា Leroy Sanéរបស់ក្រុម Manchester City មិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់ Liverpool នោះទេ។
របាយការណ៍នាពេលថ្មីៗនេះ បានអះអាងថា ក្រុមរបស់លោក Jürgen Klopp បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើស្លាបអាឡឺម៉ង់ ដែលមិនសប្បាយចិត្តមកកាន់ទឹកដី Anfield ។
ហង្សក្រហមចង់ពង្រឹងផ្នែកតំបន់ប្រយុទ្ធរបស់គេឱ្យកាន់តែល្អ ហើយក្នុងរយៈពេលថ្មីៗនេះ ថ្នាក់ដឹកនាំក្លិប ក៏មាន ទំនាក់ទំនងជាមួយខ្សែប្រយុទ្ធអាល្លឺម៉ង់ម្នាក់ទៀត គឺ Timo Werner របស់ RB Leipzig ដូចគ្នា ។
ទោះបីជាយ៉ាងណាក៏ ដោយវាហាក់ដូចជាការផ្លាស់ទៅគូប្រជែងក្នុង ក្របខ័ណ្ឌ Premier League ដូចគ្នានេះ ហាក់បីដូចជាមិនអាចទៅរួច ខណៈ Sané ត្រូវបានគេរាយការណ៍ថា មានចេតនាចូលរួមជាមួយក្រុម Bayern Munich ដែលតាមទិញរូបគេជាច្រើនឆ្នាំ។
សូមបញ្ជាក់ដែរថា Sané រកបាន ៣៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៤ លើកចាប់តាំងពីផ្ទេរមក Manchester City កាលពីឆ្នាំ ២០១៦ ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍