Connect with us

ជណ្ដើរបុរាណខាងកើតប្រាសាទកោះកេរ នឹងត្រូវចាប់ផ្ដើមជួសជុលឡើងវិញ

ព្រះវិហារ៖ ជណ្តើរបុរាណខាងកើតប្រាសាទប្រាង្គក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងត្រូវបានជួសជុលអភិរក្ស ដោយក្រុមមន្ត្រីជំនាញ ដើម្បីរក្សាសោភ័ណភាព ក៏ដូចជាការពារសុវត្ថិភាពភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តផងដែរ។

កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំគម្រោងសិក្សាចងក្រងឯកសារ និងអភិរក្សជណ្តើរខាងកើតប្រាសាទប្រាង្គក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

គម្រោងនេះ មានគោលបំណងបីធំៗ៖ ទី១ អន្តរាគមបន្ទាន់នៅជណ្តើរបុរាណខាងកើតនៃប្រាសាទប្រាង្គដែលមានហានិភ័យខ្លាំង (បានទល់ទ្រដោយដែករន្ទាចំនួនប្រាំទីតាំងដែលជាកន្លែងមានហានិភ័យខ្លាំងរួចរាល់) ទី២ សិក្សាពីថ្មជណ្តើរដែលបាក់ធ្លាក់ ដើម្បីស្វែងយល់ពីថ្មដែលនៅសល់ខូចខាត និងបាត់បង់ ហើយរៀបចំថ្មទាំងនោះឱ្យមានរបៀបតាមលក្ខណៈបច្ចេកទេស និងទី៣ សិក្សាចងក្រងឯកសារប្លង់ស្ថាបត្យកម្មនៃប្រាសាទប្រាង្គ ដើម្បីរៀបចំផែនការអភិរក្ស និងជួសជុលនាពេលអនាគត។

សូមជម្រាបថា គម្រោងនេះ គាំទ្រដោយអាជ្ញាធរជាតិព្រះវិហារក្រោមជំនួយថវិកាពីមូលនិធិអង្គរសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម