Connect with us

គ្រូ Barcelona ថា Lionel Messi នៅតែជាកីឡាករឆ្នើម ទោះមិនឈ្នះពាន FIFA

លោក Ernesto Valverde អ្នកចាត់ការ Barcelona ជឿជាក់ថា Lionel Messi គួរតែឈ្នះពានរង្វាន់ The Best របស់ FIFA មិនមែន Luka Modric របស់ Real Madrid ទេ។ Modric ត្រូវបានគេជ្រើសជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៨ ខណៈ Cristiano Ronaldo របស់ Juventus នៅលេខ២ និង Mohamed Salah របស់ Liverpool នៅលេខ៣។


Valverde បានថែ្លងបែបនេះ “លោក Valverde លើកឡើងថា នេះមិនមែនជាពេលដែលត្រូវប្រៀបធៀបកីឡាករណាជាមួយកីឡាករណាទេ តែសម្រាប់ក្រុមលោក Lionel Messi នៅតែជាបុគ្គលឆ្នើមលើលោក ហើយ Modric ក៏ជាកីឡាករល្អសម្រាប់ឆ្នាំនេះ”។


ដោយឡែក នៅថ្ងៃនេះ ក្រុមអ្នកមានបុណ្យ នឹងទៅជួបក្រុមម្ចាស់ផ្ទះ Leganes សម្រាប់ការប្រកួត សប្តាហ៍ទី៦ នៃក្របខណ្ឌ La Liga ខណៈពួកគេរំពឹងបន្តភាពមិនចាញ់របស់ខ្លួនតទៅទៀត៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម