Connect with us

ថ្ងៃសុក្រ-អាទិត្យ សប្ដាហ៍នេះ តំបន់ណាខ្លះនៅភ្នំពេញ ដាច់អគ្គិសនី?

ភ្នំពេញ៖ តំបន់មួយចំនួន នៅរាជធានីភ្នំពេញ នឹងមានការដាច់អគ្គិសនី ចាប់ពីថ្ងៃសុក្រ ដល់ អាទិត្យ ទី២២-២៤ ខែឧសភា ឆ្នាំ២០២០ ដើម្បីក្រុមការងារអគ្គិសនីកម្ពុជា ជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងបណ្ដាញ។

សង្កាត់ មួយចំនួន ដែលនឹងដាច់អគ្គិសនី រួមមាន៖

ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ក្នុងចន្លោះពីម៉ោង ៩ព្រឹកដល់១២ថ្ងៃត្រង់ នៅសង្កាត់ ចោមចៅទី៣ ត្រពាំងក្រសាំង និងសង្កាត់ សំរោងក្រោម។ ផ្អាកផ្គត់ផ្គង់អគ្គិសនី ក្នុងចន្លោះពីម៉ោង ៩ព្រឹកដល់៥ល្ងាច នៅសង្កាត់ ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ វាលស្បូវ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ កំបូល ស្នោរ ឪឡោក និងសង្កាត់ កន្ទោក។

ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ក្នុងចន្លោះពីម៉ោង ៩ព្រឹកដល់១២ថ្ងៃត្រង់ នៅសង្កាត់ បឹងទំពន់ទី១ បឹងទំពន់ទី២ ចោមចៅទី១ និងសង្កាត់ ចោមចៅទី២ ។ ផ្អាកផ្គត់ផ្គង់អគ្គិសនី ក្នុងចន្លោះពីម៉ោង ៩ព្រឹកដល់៥ល្ងាច នៅសង្កាត់ កាកាបទី១ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ បឹងកក់ទី២ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ និងសង្កាត់ឃ្មួញ។

ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ក្នុងចន្លោះពីម៉ោង ៩ព្រឹកដល់៥ល្ងាច នៅសង្កាត់ កាកាបទី១ ទឹកល្អក់ទី៣ ព្រែកលៀប បាក់ខែង ជ្រោយចង្វារ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ និងសង្កាត់ ឃ្មួញ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម