Connect with us

តារាហូលីវូដបំប្លែងគណនី ៧០លាន Follower ទុកសម្រាប់ផ្សព្វផ្សាយសារប្រយុទ្ធនឹងកូវីដ១៩

អាមេរិក៖ តារាហូលីវូដជាច្រើនដួង បានមូលមតិគ្នា ដើម្បីបង្កើតជាយុទ្ធនាការក្នុងការផ្សព្វផ្សាយសារអប់រំ ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ តាមរយៈការបំប្លែងគណនីបណ្ដាញសង្គមផ្លូវការរបស់ពួកគេ ទៅជាទំព័រសម្រាប់ចែកចាយព័ត៌មានផ្សេងៗ ដើម្បីរួមចំណែកជួយដល់ក្រុមមន្ត្រីសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺនេះ។

សារព័ត៌មាន Reuters បានឱ្យដឹងថា គ្រាន់តែគណនី Instagram របស់តារាសម្ដែង Hugh Jackman, Millie Bobby Brown និង Julia Roberts មានអ្នកចុច Follow រហូតដល់ជាង ៧០លាននាក់។ នេះមិនទាន់បានរាប់បញ្ចូលចំនួនអ្នកចុច Follow នៅលើគណនីរបស់តារាហូលីវូដផ្សេងៗ នៅឡើយទេ។

យុទ្ធនាការនេះ មានឈ្មោះថា “PassTheMic” ត្រូវបានផ្ដួចផ្ដើមដោយតារា Julia Roberts ដែលជាម្ចាស់ពានរង្វាន់អូស្ការ នៅឆ្នាំ២០០១ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com