Connect with us

Kevin Mayer សម្រេចចិត្តលាលែងតំណែងពី Disney Streaming មកកាន់តំណែងជាប្រធានគ្រប់គ្រងកម្មវិធី TikTok វិញម្តង

កម្សាន្ត៖ លោក Kevin Mayer នឹងលាលែងពីតំណែងប្រធាន Disney Streaming ដើម្បីធ្វើជាប្រធានគ្រប់គ្រងរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយមួយឈ្មោះ TikTok និងប្រធានក្រុមហ៊ុនមេ Bytedance ដែលជាក្រុមហ៊ុនមេរបស់ចិន។ លោក Mayer នឹងទទួលខុសត្រូវលើ ByteDance ក្នុងការអភិវឌ្ឍជាសកលរួមមានផ្នែកអាជីវកម្ម ហ្គេម និងតន្ត្រី លោក Mayer បាននិយាយក្នុងសេចក្តីប្រកាសថា ខ្ញុំពិតជារំភើបដែលបានជួយដឹកនាំក្រុមហ៊ុន ByteDance បន្តដើម្បីពង្រីកទំហំផលិតផលរបស់ខ្លួននៅទូទាំងតំបន់ទាំងអស់នៃពិភពលោក។

បន្ថែមពីនេះផងដែរ Mayer នឹងក្លាយជាប្រធានគ្រប់គ្រងប្រតិបត្តិទី ១ របស់ TikTok ដែលជាកម្មវិធីធ្វើវីដេអូបែបកំប្លែងៗដ៏ពេញនិយមបំផុតប្រចាំឆ្នាំ ២០២០។ មកទល់ពេលនេះ TikTok ត្រូវបានអ្នកគាំទ្រទាញយកកម្មវិធីនេះមកប្រើប្រាស់ក្នុង IOS និង Android រហូតដល់ ២ កោដិនាក់ឯណោះចាប់តាំងពីដាក់ដំណើរការតាំងពីឆ្នាំ ២០១៧ មកម្ល៉េសដែលកម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ធ្វើវីដេអូបានវែងបំផុតត្រឹម ១៥ វិនាទី។ កំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ-១៩ កម្មវិធី TikTok បានធ្វើឱ្យកំណើនអ្នកលេងកើនប្រជាប្រិយខ្ពស់គួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ដែរថា មុនពេលតំណែងទំនាក់ទំនងអតិថិជនរបស់ Disney លោក Bob lger លាលែងពីតំណែង លោក Mayer គឺជាបុគ្គលមួយរូបដែលក្រុមហ៊ុនគិតថាសាកសមនឹងជំនួសតំណែងមួយនេះបាន។ ប៉ុន្តែមកទល់ពេលនេះ Mayer បានសម្រេចលាលែងតំណែងនៅDisney ដើម្បីចាប់ផ្តើមសហការជាមួយ ByteDance ចាប់ពីថ្ងៃ ០១ ខែមិថុនា៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com