Connect with us

ថៃ រំពឹងថា វ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួន នឹងអាចដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ

ថៃ៖ ប្រទេសថៃ រំពឹងទុកថា ខ្លួននឹងមានវ៉ាក់សាំងការពារជំងឺ COVID-19 នៅឆ្នាំក្រោយបន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាននៃការតេស្តសាកល្បងលើសត្វកណ្ដុរ នេះបើតាមមន្ត្រីថៃនិយាយកាលពីថ្ងៃទី២០ ខែឧសភា។

វ៉ាក់សាំងប្រភេទ RNA (messenger RNA) នេះ ត្រូវបានបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងជាតិនៃសាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំងនេះ នឹងជួយជំរុញរាងកាយឱ្យផលិត antigen ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញឱ្យប្រព័ន្ធភាពស៊ាំ មានការឆ្លើយតបទៅនឹងវីរុស។

អ្នកជំនាញថៃ នឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងថ្មីនេះ ទៅលើសត្វស្វាបន្តទៀតនៅសប្ដាហ៍ក្រោយ បន្ទាប់ពីតេស្ដលើសត្វកណ្ដុរទទួលបានលទ្ធផលវិជ្ជមាន។ នេះបើយោងតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល គ្រប់គ្រងស្ថានភាព COVID-19 ។ លោកក៏បានបន្តទៀតថា អ្នកជំនាញរំពឹងថា វ៉ាក់សាំងនឹងប្រើ​ប្រាស់នៅឆ្នាំក្រោយ ហើយប្រទេសថៃចង់ក្លាយជាប្រទេសដំបូងគេដែលមានវ៉ាក់សាំងប្រឆាំងវីរុសCOVID-19 និងដាក់ឱ្យប្រើប្រាស់។

បច្ចុប្បន្ន មានវ៉ាក់សាំងជាង ១០០ដែលបានបង្កើតឡើង ហើយមានវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការតេស្ដសាកល្បងទៅលើមនុស្ស ប៉ុន្តែអង្គការសុខភាពពិភពលោក បានលើកឡើងថា វ៉ាក់សាំង អាចនឹងត្រូវការពេលយ៉ាងតិច១២ខែ។

គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានករណីឆ្លងសរុប ៣០៣៤ករណី ក្នុងនោះមានអ្នកជា ២ ៨៥៧នាក់និងអ្នកស្លាប់ ៥៦នាក់៕

ប្រភព៖ hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com