Connect with us

ភ្នាក់ងាររបស់ Neymar ថា កីឡាករ នឹងមិនចាកចេញពីក្លិប Paris st Germain ឡើយ

បារាំង៖ សារពត៌មាន The Sun បានស្រង់សម្តីភ្នាក់ងាររបស់ខ្សែប្រយុទ្ធ ថា កីឡាករ នឹងមិនចាកចេញពីក្លិប Paris Saint-Germain ឡើយ ដោយសារវិបត្តិកូរ៉ូណា បានធ្វើឱ្យប៉ះពាល់ហិរញ្ញវត្ថុក្នុងវិស័យបាល់ទាត់។

Neymar ជនជាតិប្រេស៊ីល បានផ្ទេរចេញពីក្លិបអេស្ប៉ាញ Barcelona មកកាន់​ក្លិបបារាំង Paris Saint-Germain កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក ១៩៨លានផោន។ នៅទីនេះ គេរកបាន ៦៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៨០ប្រកួត និងឈ្នះពាន Ligue 1 ៣រដូវកាលជាប់គ្នា។

ប៉ុន្តែថ្មីៗនេះ មានដំណឹងថា ក្លិប Barcelona ចង់នាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ ទៅកាន់ ទឹកដី Camp Nou វិញ ជាទីដែលគេធ្លាប់ចាប់ដៃគូប្រយុទ្ធជាមួយ Lionel Messi និង Luis Suarez។
ទាក់ទិនរឿងនេះ ភ្នាក់ងាររបស់ Neymar យល់ឃើញថា កីឡាករខ្លួន នឹងមិនចេញទៅណាទេ ព្រោះតែទីផ្សារបាល់ទាត់បច្ចុប្បន្នកំពុងពិបាក។

Neymar បានចំណាយពេល ៤ឆ្នាំនៅ Barcelona រកបានដល់​១០៥គ្រាប់ឯណោះ សម្រាប់ការលេង១៨៦ប្រកួត។ ក្នុងនោះដែរ គេបានជួយក្រុមអ្នកមានបុណ្យ ឈ្នះពាន La Liga ២ដង Copa del Reys ៣ដង និង 2015 Champions League៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com