Connect with us

ប្រសិនបើអ្នកជ្រុលខ្លួនប្រើប្រាស់គ្រឿងញៀន សូមកុំអស់សង្ឃឹម អ្នកអាចទទួលបានសេវាព្យាបាលពីសេវាសុខាភិបាលរដ្ឋ នៅទូទាំងប្រទេស

ភ្នំពេញ ៖ បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលចំនួនបទល្មើសគ្រឿងញៀន នៅតែបន្តកើនឡើង ហើយអ្នកដែលប្រើប្រាស់គ្រឿងញៀន ក៏មានចំនួន ច្រើនផងដែរ ។ ទោះជាយ៉ាងណា អ្នកដែលធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន មួយចំនួន បានភ្ញាក់រលឹក និង បានទៅទទួលសេវាបន្សាប និងព្យាបាលពីសេវាសុខាភិបាលរបស់រដ្ឋ និង ឯកជន នៅទូទាំង ប្រទេស ។


បើយោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាលនៅតាមកន្លែងផ្ដល់សេវាសុខាភិបាលរដ្ឋ មានចំនួន ៣,២៣១នាក់។ ផ្អែកតាមតួរលេខនេះ និង ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាល នៅតាមសេវាសុខាភិបាល មានកំណើនប្រមាណ ១០២ភាគរយ ដែលក្នុងឆមាសទី១ ឆ្នាំ២០១៧ មានត្រឹមតែ ១,៥៩៦នាក់ ប៉ុណ្ណោះ ។


របាយការណ៍ ក៏បានឲ្យដឹងដែរថា ក្នុងចំនួនមនុស្សទាំង ៣,២៣១នាក់ មានប្រុស ៣,០១៩នាក់ និង ស្រី២១២នាក់ ។ ក្នុងនោះ អ្នកញៀនប្រភេទអំហ្វេតាមីន មានចំនួន៣,១០៨នាក់ ប្រមាណ៩៦ភាគរយ និង អ្នកញៀនប្រភេទហេរ៉ូអ៊ីន មានចំនួន១២៣នាក់ ស្មើប្រមាណ៤ភាគរយ។
បច្ចុប្បន្ន ក្រសួងសុខាភិបាល មានកន្លែងផ្តល់សេវាព្យាបាលគ្រឿងញៀននៅទូទាំងប្រទេស។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក៏បានបង្ហាញថា យ៉ាងតិច អ្នកញៀនថ្នាំជាង៣ពាន់នាក់ បានទទួលសេវាព្យាបាលបង្សាបគ្រឿងញៀន នៃសេវាសុខាភិបាលសា ធារណៈ កាលពីឆ្នាំ២០១៧កន្លងទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម