Connect with us

ខ្សែបម្រើ Callum Hudson-Odoi ត្រឡប់មកហ្វឹកហាត់វិញ ក្រោយត្រូវបានដោះលែងពីការឃុំខ្លួន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Chelsea កីឡាករ Callum Hudson Odoi ត្រូវបានគេ​ប្រទះឃើញមកហ្វឹកហាត់នៅឯទីលានរបស់ក្លិបវិញហើយ។

កីឡាករវ័យ ១៩ឆ្នាំ​ ទើបតែត្រូវបានប៉ូលីសនៅប្រទេសអង់គ្លេស​ដោះ​លែងវិញ ដើម្បីរង់ចាំការស្រាវជ្រាវជាបន្ត។
Odoi កំពុងតែជាប់សង្ស័យលើករណីរំលោភបំពាន និងប្រើហិង្សា បន្ទាប់ពីនារីម្នាក់ដែលបានមកជប់លៀងនៅផ្ទះរបស់ខ្លួន បានធ្វើការចោទប្រកាន់។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអង់គ្លេសមួយនេះ ត្រូវបានប៉ូលីសនៅប្រទេសអង់គ្លេសចាប់ឃាត់ខ្លួន នៅផ្ទះរបស់រូបគេផ្ទាល់ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។

Callum Hudson-Odoi គឺជាកីឡាករអង់គ្លេសម្នាក់ ដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ មុនពេលលីគបាល់ទាត់អង់គ្លេស ត្រូវប្រកាសផ្អាកជាផ្លូវការ កាលពីខែមីនា។ ប៉ុន្តែក្រោយមក គេក៏បានជាសះស្បើយ ហើយត្រូវនៅតែក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពសុខភាព៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com