Connect with us

បន្ទាន់! ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកកូវីដ១៩ថ្មី ១ករណីទៀត ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ១ករណី ដែលជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរចូលកូរ៉េខាងត្បូង រួចមកដល់កម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ឧសភា វេលាម៉ោង ១០យប់។

សម្រាប់អ្នកដំណើរ ៦២នាក់ទៀត ដែលជិះលើជើងហោះហើរជាមួយបុរសដែលវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវបានពិនិត្យសុខភាព និងដាក់ឱ្យនៅដាច់ដោយឡែក នៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅពេលមកដល់ភ្លាម ហើយបានយកវត្ថុសំណាកទាំងអស់ ទៅវិភាគ ដែលជាលទ្ធផល វិជ្ជមានបុរសខ្មែរម្នាក់ខាងលើ។

បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយអ្នកដំណើរទាំង ៦២នាក់ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារមួយនៅភ្នំពេញ ដើម្បីតាមដានសុខភាពបន្តទៀត។

សូមជម្រាបថា បុរសដែលវិជ្ជមានកូវីដ១៩ មានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីបុរសខាងលើ ជាករណីផ្ទុកកូវីដ១៩ ដែលរកឃើញនៅកម្ពុជា ទី១២៣ ។ ក្នុងនោះ ១២២ករណី បានជាសះស្បើយ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com