Connect with us

ក្រសួងព្រមានអ្នកលេងហ្គេម Jumpy Jumpy នៅក្នុងហ្វេសប៊ុក គួរបញ្ឈប់ជាបន្ទាន

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានជួនដំណឹងទៅម្ចាស់ហ្គេម (Instant Game ឈ្មោះ Jumpy Jumpy) និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំនៅកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត។

អ្នកលេងហ្គេមនេះ បានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

នាយកដ្ឋានព័ត៌មានវិទ្យាបញ្ជាក់ថា ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនីហ្វេសប៊ុកលេងកម្សាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញរបស់របរ (Item) ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់។

នាយកដ្ឋានព័ត៌មានវិទ្យា បានអំពាវនាវ ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
– ជ្រើសរើសយក “Find Support or Report Post”
– ជ្រើសរើសយក “Spam” -> “Next” -> “Done”

ប្រសិនអ្នកដែលបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
– ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
– ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com