Connect with us

អតីតរដ្ឋមន្ត្រី ដែលទាមទារថា ប្រាសាទព្រះវិហារជារបស់ថៃ បានទទួលមរណភាព

បាងកក៖ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Surapong Tovichakchaikul ដែលបានដឹកនាំប្រទេសថៃ ក្នុងរឿងក្ដីប្រាសាទព្រះវិហារ ទល់នឹងកម្ពុជា បានទទួលមរណភាព នៅវ័យ ៦៧ឆ្នាំ ដោយជំងឺមហារីកថ្លើម កាលពីថ្ងៃពុធកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

លោក Sarapong បានដឹកនាំប្រទេសថៃ ក្នុងការទាមទារប្រាសាទព្រះវិហារជារបស់ខ្លួន ប៉ុន្តែត្រូវទទួលបរាជ័យ ដោយតុលាការអន្តរជាតិទីក្រុងឡាអេ បានសម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា កាលពីឆ្នាំ២០១៣។

លោក Sarapong ត្រូវបានបណ្ដេញចេញពីតំណែងកាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច និងត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ពាក់ព័ន្ធនឹងការធ្វើលិខិតឆ្លងដែនជូនអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១១។

លោក Sarapong កើតនៅខេត្តឈៀងម៉ៃ ក្នុងឆ្នាំ១៩៥៣ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ និងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យ Akron ក្នុងរដ្ឋអូហាយអូ សហរដ្ឋអាមេរិក៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com