Connect with us

អ្នកចាំទី Manuel Neuer ចុះកុងត្រាថ្មីជាមួយ Bayern Munich ដល់ឆ្នាំ២០២៣

អាល្លឺម៉ង់៖ អ្នកចាំទី Manuel Neuer បានចុះកុងត្រាថ្មីជាមួយ Bayern Munich ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៣។ នេះបើតាមការប្រកាស ពីក្លិបនៅលីគកំពូលអាល្លឺម៉ង់។
កីឡាករវ័យ ៣៤ឆ្នាំ បាននិយាយថា គេមិនទាន់ចង់សម្រេចចិត្តនោះទេ អំឡុងពេលបញ្ហានៃវីរុសកូរ៉ូណា ព្រោះមិនដឹងថា Bundesliga អាចចាប់ផ្ដើមឡើងវិញបាន ឬអត់។ ទោះយ៉ាងណាគេសម្លឹងមើល ទៅអនាគតដោយសុទិដ្ឋិនិយម នឹងយល់ព្រមបន្តនៅ Bayern Munich ព្រោះទីនេះដូចជាផ្ទះរបស់គេដែរ។

កាលពីខែមុន សារព័ត៌មានអាល្លឺម៉ង់ Bild បានផ្សព្វផ្សាយថា Neuer និងភ្នាក់ងាររបស់គេ បានទាមទារកុងត្រា ៥ឆ្នាំ និងកម្រៃពលកម្ម ២០លានអឺរ៉ូក្នុងមួយរដូវកាល។ ករណីនេះធ្វើឱ្យ Manuel Neuer មិនសប្បាយចិត្តចំពោះដំណើរការចរចា និងការលេចធ្លាយព័ត៌មានលម្អិត អំពីការចរចាដល់សារព័ត៌មាន។

Manuel Neuer ធ្លាប់ឈ្នះពានរង្វាន់ World Cup ២០១៤ ជាមួយក្រុមជម្រើស ជាតិអាល្លឺម៉ង់ ហើយគេបានប្ដូរពីក្លិប Schalke មកលេងនៅ Bayern Munich កាលពីឆ្នាំ២០១១ ដោយបានលើកពាន Bundesliga ៧រដូវកាល ពានរង្វាន់ German Cups ៥រដូវកាល និងពានរង្វាន់ UEFA Champions League កាលពីឆ្នាំ២០១៣៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com