ក្រសួងបរិស្ថាន កំពុងជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់ នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកែប កំពុងជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប ដើម្បីពង្រឹងធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពលដ៏សម្បូរបែប និង ការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្តខេត្តកែប ឱ្យមាននិរន្តរភាព។
ក្នុងកិច្ចប្រជុំមន្ត្រីជំនាញក្រសួង និងអាជ្ញាធរខេត្តកែប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការអនុវត្តការវិនិយោគសេវាកម្មទេសចរណ៍ លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ងាយស្រួលដល់ការអនុវត្តការងារនៅក្នុងឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ និង រីសត ត្រូវចូលរួមនៅក្នុងការបង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យ បរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះ មានសក្តានុពលស្រាប់ហើយ ដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះ ទៅជាតំបន់ដែលមានសក្តានុពលបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ទៅលំហែរកំសាន្ត ដ៏មានប្រជាប្រិយភាព ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍