Connect with us

ក្លិប FC Seoul ត្រូវបានសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង សម្រេចពិន័យ

កូរ៉េខាងត្បូង៖ ក្លិប FC Seoul ត្រូវបានសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង ពិន័យជាប្រាក់ ១០០លានវុន ឬ ប្រមាណ៨១០០០ដុល្លារ ចំពោះ ការប្រើប្រាស់តុក្កតាសិចតំណាងអ្នកគាំទ្រ ដើម្បីបំពេញកៅអីទំនេរ នៅក្នុងការប្រកួតបិទទ្វារ ទល់នឹងក្លិប Gwangju កាលពីថ្ងៃអាទិត្យកន្លងទៅ។

បើតាមសេចក្តីប្រកាសផ្លូវការរបស់ K-League ឱ្យដឹងថា សកម្មភាពនេះ ជាទង្វើមិនគោរពដល់អ្នកគាំទ្រជានារីភេទ។ ទោះបីជា FC Seoul បានអះអាងថា គេមិនបានដឹងថា តុក្កតាទាំងនោះ ជាតុក្កតាសិច ប៉ុន្តែ ស្ថាប័ន K-League មិនអាចទទួលយកហេតុផលនេះបាន និងសម្រេចដាក់ពិន័យ។

សូមបញ្ជាក់ថា ជំនួបជាមួយ Guangju ដែល FC Seoul ធ្វើជាម្ចាស់ផ្ទះ គេបានរៀបចំដាក់រូបតុក្កតាសិច ចំនួន២០តុក្កតា ដើម្បីតំណាងអ្នកគាំទ្រ ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនានាទីលាន ដោយសារ បង្ការការឆ្លងជំងឺកូវីដ១៩។ តុក្កតាទាំងនោះ ក៏មានភ្ជាប់នឹងស្លាកយីហោ ក្រុមហ៊ុនលើអាវ ដែលជាអ្វីប្រាសចាកពីវិន័យរបស់លីគ ទាក់ទិននឹងការតាំងផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈមិនសមរម្យ ឬមានលក្ខណៈអាសអាភាស។
ក្លិបក៏បានចេញមុខសុំទោស ព្រមទាំងបដិសេធថា តុក្កតាទាំងនោះ ជាតុក្កតាធម្មតា មិនមែន តុក្កតាសិចនោះឡើយ ហើយក្លិបព្រមទទួលយកកំហុស៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com