ម៉ាដូណា បើកក្រុមហ៊ុនផលិតរឿងជប៉ុន ប្រកាសស្វែងរកតួប្រុសជាច្រើននាក់ ដើម្បីថតខ្សែភាពយន្តថ្មីក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ តារាសម្តែង និងជាតារាកំប្លែង បែបភេទទី៣ លោក ម៉ាដូណា កំពុងតែកាក់កបជាខ្លាំងជាមួយវិស័យសិល្បៈក្នុងស្រុក មិនថាតួអង្គអ្វីក៏តារារូបនេះអាចធ្វើបានដែរ ទាំងនេះជាភាពប៉ិនប្រសប់របស់គាត់ ទើបធ្វើឱ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍លើការសម្តែងរបស់គាត់។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ លោក ម៉ាដូណា ក៏អាចច្រៀងត្រាប់តាមតារាចម្រៀបរទេស បានជាច្រើនភាសាផងដែរ មិនថាអាស៊ី ឬ អឺរ៉ុប។
សម្រាប់ឆ្នាំ២០២០នេះ លោក ម៉ាដូណា បានបង្ហោះសាររបស់ខ្លួនលើបណ្តាញសង្គម Instagram មានទាំងវីដេអូផងនោះ រូបលោកបានសរសេរដូច្នេះថា “ក្រុមហ៊ុនថតរឿងជប៉ុន របស់នាងខ្ញុំត្រូវការតួប្រុស ទាន់ឱកាសការងារមកដល់ សូមបុរសៗដាក់ពាក្យជាប្រញាប់” មិនធម្មតាមែនស្ងាត់តារារូបនេះលួចបើកក្រុមហ៊ុនពីពេលណាមក វាពិតជាចម្លែកហើយក៏ធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើលជាខ្លាំង ហេតុអ្វីខ្វះតែតួប្រុសបែបនេះ ចុះតួស្រី។
យោងតាមការនិយាយរបស់ លោក ម៉ាដូណា គ្រាន់ជាការសម្តែងដើម្បីឱ្យបងប្អូនមានភាពសប្បាយរីករាយតែប៉ុណ្ណោះ មិនមែនជាការពិតនោះឡើយ។ តារាសម្តែងម្នាក់នេះចូលចិត្តធ្វើអ្វីដែលប្លែកដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន គ្រាន់តែទស្សនាវីដេអូររបស់គាត់ក៏អស់សំណើចទៅហើយ ចុះទម្រាំបានជួបនៅក្រៅទៀតមិនដឹងថាសើចប៉ុណ្ណានោះទេ៕
(ទស្សនាវីដេអូ)
View this post on Instagram
ក្រុមហ៊ុនថតរឿងជប៉ុន របស់នាងខ្ញុំត្រូវការតួរប្រុស ទាន់ឱកាសការងារមកដល់ សូមបុរសៗដាក់ពាក្យជាប្រញាប់
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍