Connect with us

ឆាយ វីរៈយុទ្ធ បង្ហាញភាពផ្អែមល្ហែមជាមួយភរិយា ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ រយៈពេល៣ឆ្នាំ

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ម្សិលមិញនេះ កំពូលតារាចម្រៀងដ៏ល្បីរបស់ផលិតកម្ម “សាន់ដេ” លោក ឆាយ វីរៈយុទ្ធ បានបង្កើតភាពផ្អែមល្ហែមជាភរិយាយ៉ាងស្ងប់ស្ងាត់ ដោយមិនមានការចូលរួមពីសំណាក់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់អ្នកទាំងពីរនោះឡើយ គឺមានតែរូបលោក និង ភរិយាតែប៉ុណ្ណោះ។ នេះគឺជាដំណើរកម្សាន្តមួយបែបដែលពោរពេញដោយក្តីសុខជាខ្លាំង នៅលើឆ្នេរឋានសួគ៌ នៃទឹកដីខេត្តព្រះសីហនុ។

ម្សិលមិញនេះ ក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ របស់លោក ឆាយ វីរៈយុទ្ធ និង ភរិយា ដែលបានចាប់ដៃគ្នាសាងសុភមង្គល ឆ្លងឧបសគ្គជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ លោក ឆាយ វីរៈយុទ្ធ ប្រាកដជាមានប្រិយមិត្តជាច្រើនក៏បានស្គាល់រូបលោកច្បាស់ផងដែរ ដោយគាត់គឺជាតារាចម្រៀងមួយរូបដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្ត ដែលនិយមចូលចិត្តស្តាប់នៅបទចម្រៀងរបសើគាត់ ពិសេសនៅទឹកដមសំឡេងតែម្តង គឺគាត់ស្រែកមិនដែលភ្លាត់ម្តងណាឡើយ។

ក្រោមពន្លឺភ្លើងដ៏ស្រទន់ ខ្យល់បក់រំភើយៗ មើលទៅពោរពេញដោយសេចក្តីសុខ ផ្អែមល្ហែមសម្រាប់ លោក ឆាយ វីរៈយុទ្ធ និង ភរិយា ពិតជាធ្វើឱ្យប្រិយមិត្តជាច្រើនមានការច្រណែននឹងគូស្នេហ៍មួយគូនេះ ក៏បាននាំគ្នា Comment ដូចគ្នាៗថា ពិតជាស្វីតណាស់ អាយដល៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com