រាជរដ្ឋាភិបាល សម្រេចឱ្យបើកដំណើរការឡើងវិញ នូវវិស័យកីឡា
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វិស័យកីឡា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ សេចក្ដីប្រកាសនេះ ធ្វើឡើងយោងតាមចំណារឯកភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
យ៉ាងណាមិញ ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវវិស័យកីឡា ត្រូវអនុវត្តលក្ខខណ្ឌមួយចំនួន ដូចជា មិនឱ្យមានអ្នកទស្សនាដែលមានតែកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងចំនួនមិនលើសពី១០០នាក់ សម្រាប់ការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ។
ការអនុញ្ញាតនេះ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២០ តទៅ៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍