Connect with us

ព្រោះតែ Bro (ប្រូ) នៅក្មេងទើបស្រឡាញ់ចែមិនបានមែនទេ អត្ថន័យចាក់ដោតចិត្តយុវវ័យ ពីបទចម្រៀងរបស់កញ្ញា សុខ ពិសី

កម្សាន្ត៖ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះបទចម្រៀងរបស់ កញ្ញា សុខ ពិសី ទទួលបាកការចូលទស្សនារហូតដល់ទៅ ៤សែនជាង ក្នុង YouTube ។ ពិតជាច្រើនលើសការគិតទៅទៀត ព្រោះតែមួយបទនេះបានធ្វើឱ្យចាក់ដោតចិត្តយុវវ័យ ដែលមានអាយុតិចជាងចែ ហើយបានសារភាពស្រឡាញ់ចែ តែត្រូវបានចែបដិសេធមិនទទួលយកការស្រឡាញ់មួយនេះ។

បទចម្រៀងថ្មីរបស់ កញ្ញា សុខ ពិសី ដែលទើបតែចេញបានចំនួន២ថ្ងៃតែប៉ុណ្ណោះ គឺបទ “សុំទោស Bro” ដែលជាស្នាដៃនិពន្ធថ្មីរបស់ លោក ហ៊ាង ម៉េងហួរ នៅក្នុងផលិតកម្ម “សាន់ដេ” បានធ្វើឱ្យស្តាប់ស្ទើរស្រក់ទឹកភ្នែក ពិសេស Bro (ប្រូ) ដែលចូលចិត្តលួចស្រឡាញ់ចែ តែត្រូវបានចែ មិនស្រឡាញ់ ព្រោះចែមានអ្នកស្រឡាញ់់ទៅហើយ។

នេះជាបទចម្រៀងមួយដែលកំពុងតែទទួលបានការពេញនិយមពីមិត្តៗយុវវ័យ ព្រោះវាក៏ជាសាច់រឿងពិតមួយនៅក្នុងសង្គមបច្ចុប្បន្ននេះផងដែរ ហើយក៏មានយុវវ័យមួយចំនួន ធ្លាប់ខូចចិត្តជាច្រើនផងដែរ។ ប្រិយមិត្តបើបានទស្សនាបទចម្រៀងមួយបទនេះ គឺពិតជាកម្សត់ខ្លាំង ចែស្រឡាញ់អ្នកផ្សេងទាំងគេមានស្រីច្រើន តែមើលមិនឃើញចិត្តរបស់ Bro (ប្រូ) ដែលខំស្រឡាញ់អស់ពីបេះដូង ពិតជាអាណិត នាយ ចឺម ណាស់៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com