Connect with us

អ្នកដំណើរ អាចឆ្លងកាត់ព្រលានយន្តហោះសិង្ហបុរី (Changqi) បានវិញហើយ ចាប់ពីថ្ងៃ០២មិថុនាតទៅ

សិង្ហបុរី៖ អ្នកធ្វើដំណើរ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានឆាងជី (Changqi) ចាប់ពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០តទៅ។ នេះគឺជាផ្នែកមួយនៃវិធានការ បើកដំណើរការការដឹកជញ្ជូនផ្លូវអាកាសរបស់សិង្ហបុរី ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជន និងសេដ្ឋកិច្ច។

សូមជម្រាបថា បច្ចុប្បន្នអ្នកដំណើរបរទេស អាចធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី បានលុះត្រាតែពួកគេកំពុងហោះហើរក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលរៀបចំដោយរដ្ឋាភិបាលរបស់ពួកគេតែប៉ុណ្ណោះ។ សិង្ហបុរី បានបិទការធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះឆាងជី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០៕

ប្រភព៖ Straits Times

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com