Connect with us

អបអរសាទរផង! ផ្លូវហោះហើរអាកាសយានដ្ឋានខេត្តព្រះសីហនុ ពង្រីករួចហើយ នឹងអាចទទួលយន្តហោះខ្នាតធំ

ព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុល និងពង្រីកអាកាសយានដ្ឋានខេត្តព្រះសីហនុ បានប្រារព្វពិធីដ៏សំខាន់មួយ ដើម្បីបញ្ជាក់ថា ការងារផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រ បានសម្រេចមុនកាលកំណត់ជិត ១ខែកន្លះ។

ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់ គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅដើមពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ក្នុងពេលឆាប់ៗនេះ អាកាសយានដ្ឋាន នឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅ/មកពីខេត្តព្រះសីហនុ។

គួរបញ្ជាក់ដែរថា គម្រោងនេះ បានចាប់ផ្តើម កាលពីខែកក្កដា ឆ្នាំ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់ នៅក្នុងពេលវេលាដ៏មមាញឹកមួយ ដែលត្រូវបានចែកចេញជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។ សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះ សម្រេចបានដោយសុវត្ថិភាព ស្របតាមស្តង់ដារដែលមានគុណភាពខ្ពស់ និងមិនមានការរំខានដល់ប្រតិបត្តិការ៕

ប្រភព៖ Cambodia Airports

អត្ថបទ៖ លាភ

Loading...

ពេញនិយម