Connect with us

សម្រស់ស្រែអំបិលនាខេត្តកំពតពេលថ្ងៃរៀបលិចពិតជាស្រស់ស្អាតខ្លាំង សក្តិសមនឹងអ្នកដែលចូលចិត្តថតរូប

កំពត៖ ឮសូរតែស្រែអំបិល ទាំងអស់គ្នាប្រាកដជាគិតថាគ្រាន់តែជាកន្លែងសម្រាប់ប្រមូលផលអំបិលប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ ជាការពិតណាស់ដែលស្រែអំបិលនាខេត្តកំពត មានទំហំប្រមាណ ១២០ ហិកតា ត្រូវបានបណ្តាក្រុមហ៊ុនធំៗមួយចំនួនបណ្តាក់ទុកវិនិយោគលើអាជីវកម្មមួយនេះ។

ស្រែអំបិលខេត្តកំពតមិនត្រឹមតែជាកន្លែងកសិកម្មផលិតអំបិលដ៏ធំក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជាកន្លែងដ៏ស្រស់ស្អាតមួយដែលអាចថតរូបបានយ៉ាងស្រស់ស្អាតផងដែរ ជាពិសេសគឺទេសភាពថ្ងៃរៀបលិចតែម្តងដែលរំលេចទៅដោយពណ៌មាស ឆ្លុះមកចាំងនឹងផ្ទៃទឹកដែលមានអំបិលពូនជាដុំតូចៗជាច្រើនជួរ អមដោយទេសភាពភ្នំយ៉ាងស្រស់ស្អាត។

ជាក់ស្តែងស្រែអំបិលនាខេត្តកំពតនេះ ក្រៅពីឱ្យយើងអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតហើយ យើងក៏អាចឆ្លៀតពេលស្វែងយល់ពីចំណេះដឹងខ្លះៗពីការប្រមូលផលអំបិលផងដែរ៕

រូបភាព៖ Vuth

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com