Connect with us

ស្ងាត់ៗ នាយ ចឺម បោះសម្តីតបទៅ សុខ ពិសី វិញ “អាយុគ្រាន់តែជាតួលេខ” នេះក៏ព្រោះតែស្រឡាញ់

កម្សាន្ត៖ ប្រិយមិត្តជាច្រើនប្រាកដជាមានការងឿងឆ្ងល់ថា មួយរយៈពេលនេះ ហាក់បីដូចជាមិនសូវឃើញតារាប្រុសវ័យក្មេង កំប្លុកកំប្លែង នាយ ចឺម ចេញអាល់ប៊ុមចម្រៀងថ្មីនោះឡើយ ប៉ុន្តែបែរជាឃើញតារាចម្រៀងមួយដួងនេះ ចេញផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកទៅវិញ។ វាពិតជាចម្លែកខ្លាំងណាស់សម្រាប់ហ្វេនដែលគាំទ្រ នាយ ចឺម។

ស្រាប់តែថ្មីៗនេះ នាយ ចឺម ក៏បានចេញតតាំងជាមួយតារាចម្រៀងស្រីស្រស់សោភា សម្បូរមន្តស្នេហ៍ កញ្ញា សុខ ពិសី ដោយ នាយ ចឺម បានបោះសម្តីទៅ សុខ ពិសី វិញដោយប្រាប់ថា “អាយុគ្រាន់តែជាតួលេខ” តាមពិត នាយ ចឺម លួចស្រឡាញ់ សុខ ពិសី ប៉ុន្តែត្រូវបានតារាចម្រៀងស្រីស្រស់សោភាម្នាក់នេះ បដិសេធ រាប់អានត្រឹមជា Bro ព្រោះ នាយ ចឺម នៅក្មេងពេក។

បាត់មុខយូរមួយរយៈ តាមពិត នាយ ចឺម សំងំចេញបទចម្រៀងថ្មីជាមួយ កញ្ញា សុខ ពិសី សោះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ទស្សនិកជន ព្រោះអ្នកទាំងពីរ បានចាប់ដៃគ្នាចេញបទចម្រៀងថ្មី។ បទចម្រៀង “អាយុគ្រាន់តែជាតួលេខ” របស់ នាយ ចឺម គឺទទួលបានការចូលទស្សនាជាង ៧សែនដង។ សម្រាប់បទថ្មីមួយបទនេះ វាពិតជាមានន័យជាខ្លាំងសម្រាប់អ្នកមានស្នេហា ដែលមានវ័យខុសគ្នា ប៉ុន្តែការស្រឡាញ់មិនអាចបង្ខំបាននោះឡើយ ហើយនេះក៏ជាបទថ្មីមួយសម្រាប់ នាយ ចឺម ក្នុងឆ្នាំ២០២០នេះផងដែរ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com