Connect with us

អ្នកអង្គម្ចាស់ នរោត្តម ជេន ណា ទទួលព្រះកិត្តិនាមកាន់តែខ្លាំង ក្រោយអ្នកអង្គម្ចាស់បង្ហាញព្រះកាយក្នុង រឿង “ទេពធីតាព្កុលមាស”

ភ្នំពេញ៖ ថ្មីៗនេះ ប្រជាជនកម្ពុជារាប់ម៉ឺននាក់ កំពុងរង់ចាំទស្សនាខ្សែភាពយន្តខ្មែរដ៏ល្អឯករបស់ស្ថានីយទូរទស្សន៍ CTN ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដោយក្នុងនោះក៏មានព្រះរាជវត្តមានរបស់ អ្នកអង្គម្ចាស់នរោត្តម ជេន ណា ផងដែរ។ ទ្រង់បានបង្ហាញព្រះរាជកាយសម្តែងក្នុងខ្សែភាពយន្តខ្មែរដំបូងរបស់ទ្រង់ ឱ្យស្ថានីយទូរទស្សន៍ CTN គឺរឿង “ទេពធីតាព្កុលមាស” ដែលជារឿងដំបូងដែលធ្វើឱ្យទ្រង់មានការលំបាកជាច្រើនក្នុងការសម្តែង ទាំងអាកាសធាតុ ទាំងពេលវេលា ប៉ុន្តែអ្នកអង្គម្ចាស់តូច មិនដែលមានភាពធុញទ្រាន់ក្នុងការសម្តែងនោះឡើយ បែរជាធ្វើឱ្យកាន់តែរីករាយទ្វេដង។

រឿង “ទេពធីតាព្កុលមាស” ជារឿងមួយឆ្លុះបញ្ចាំងពីការរស់នៅជាមួយឪពុកម្តាយចិញ្ចឹម តែងតែត្រូវម្តាយធ្វើបាបស្ទើរគ្រប់ពេលវេលា។ ទោះជាយ៉ាងណា ក៏ក្តីស្រឡាញ់ពីឪពុក បានផ្តល់ភាពកក់ក្តៅដល់កូនស្រីម្នាក់នេះជានិច្ច ទើបធ្វើឱ្យកុមារីម្នាក់នេះ ខិតខំតស៊ូរស់នៅរហូតដល់ធំពេញវ័យ។ អ្នកអង្គម្ចាស់នរោត្តម ជេន ណា ទ្រង់សម្តែងជាតួអង្គកូនអ្នកកសិករ ដោយពឹងផ្អែកលើការធ្វើស្រែ។

តាមការសាកសួរពីក្រុមការងារ MyTV Plus កន្លងមក អ្នកអង្គម្ចាស់នរោត្តម ជេន ណា ពិតជាមានអារម្មណ៍រីករាយដោយបានអញ្ជើញពីផលិតករខ្មែរឱ្យទ្រង់ចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តមួយនេះ។ ទោះវាមានការលំបាកសម្រាប់ទ្រង់បន្តិចក៏ដោយ ក៏ទ្រង់នឹងខិតខំដើម្បីថតបញ្ចប់ខ្សែភាពយន្តមួយនេះ។ ចំពោះរឿង “ទេពធីតាព្កុលមាស” ក៏នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN នៅក្នុងពេលឆាប់ៗនេះផងដែរ។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com