Connect with us

ឃើញមុខក្មេងបែបនេះទេ តែការពិតកូនកាត់ ៣ សាសន៍ Sunny អាយុមិនតិចឡើយ ថែមទាំងមិនទាន់មានម្ចាស់ចិត្តទៀត

ថៃ៖ Sunny Suwanmethanon ដែលជាតារាមានប្រជាប្រិយភាពមួយរូបនៅប្រទេសថៃ និងធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមផងនោះ Sunny គឺជាកូនកាត់បីសាសន៍ដែលមានឪពុកជាជនជាតិថៃកាត់សិង្ហបុរី និងម្តាយជាជនជាតិបារាំង។

ឃើញមុខនៅក្មេងបែបនេះទេ ប៉ុន្តែជាក់ស្តែង Sunny មានវ័យ ៣៩ ឆ្នាំទៅហើយ និងទើបតែឆ្លងថ្ងៃកំណើតកាលពីថ្ងៃទី ១៨ ខែឧសភា កាលពីប៉ុន្មានថ្ងៃមុននេះ។ តារាសម្តែងរូបនេះ ត្រូវបានអ្នកគាំទ្រនាំគ្នាដាក់រហ័សនាមឱ្យថាជាបុរសមុខស្មើដោយសារលោកមិនសូវញញឹមឡើយ ទោះពេលខ្លះញញឺមក៏មិនលះដែរ។

គួរបញ្ជាក់ដែរថា ទោះបីជាមានវ័យជិត ៤០ ហើយក្តីតែ Sunny នៅមិនទាន់មានម្ចាស់ចិត្តនៅឡើយ ដោយអ្នកគាំទ្រសង្ឃឹម និងជូនពរលោកឱ្យឆាប់មានគូនឹងគេក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com