Connect with us

មហាសេដ្ឋី Bill Gates ចែករំលែកសកម្មភាពខ្លះៗពេលសស្នាក់នៅផ្ទះអំឡុងពេលកូវីដ១៩

វ៉ាស៊ីនតោន៖ រដ្ឋវ៉ាស៊ីនតោននឹងត្រូវពន្យារពេលឱ្យប្រជាជនស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារវីរុសកូវីដ-១៩ បានផ្ទុះឡើងខ្លាំងនៅមិនទាន់អាចគ្រប់គ្រងនៅឡើយ។ មួយរយៈនេះ គ្រប់គ្នាត្រូវស្នាក់នៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់នូវវីរុសកូវីដ-១៩ មិនឱ្យរីករាលដាលកាន់តែខ្លាំង ទោះបីជាមិនអាចដើរហើរទៅណាបានមែន ប៉ុន្តែសម្រាប់មហាសេដ្ឋី Bill Gates ក៏មិនបានចំណាយពេលវេលានៅផ្ទះឥតប្រយោជន៍ឡើយ។

មហាសេដ្ឋីដែលជាបុគ្គលចូលចិត្តអានសៀវភៅរូបនេះបានចែករំលែកថា អំឡុងពេលត្រូវស្នាក់នៅផ្ទះនេះលោកបានចំណាយពេលវេលា ដើម្បីអានសៀវភៅដែលក្នុងចំណោមសៀវភៅទាំងនោះក្នុងក៏បានធ្វើការណែនាំចំណងជើងសៀវភៅ ៨ ក្បាលដែលលោកបានអានក្នុងរដូវក្តៅនេះដែលមានដូចជា៖

១. The list includes The Choice ដោយ Dr Edith Eva Eger
២. Cloud Atlas ដោយ David Mitchell
៣. The Ride of a Lifetime ដោយ Bob Iger
៤. The Great Influenza ដោយ John M Barry
៥. Good Economics for Hard Times ដោយ Abhijit V Banerjee
៦. Esther Duflo
៧. The Best We Could Do ដោយ Thi Bui
៨. The daughter of Vietnamese refugees

ក្រៅពីចំណាយពេលអានសៀវភៅ មហាសេដ្ឋី Bill Gates ក៏បានចំណាយពេលក្នុងកម្មវិធីទូរទស្សន៍ និងការលេងហ្គេមអនឡាញជាមួយប្រធាន និងជានាយកប្រតិបត្តិ Berkshire Hathaway លោក Warren Buffett៕

ប្រភព៖ CNA

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com