Connect with us

ជួបជាមួយកីឡាករ យ៉ើ មូស្លីម និង ណុប ដេវីដ ក្នុងកម្មវិធីឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ Fun Fact Football នាសប្តាហ៍នេះ

នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ផេក CTN TV ផងដែរ។

មិនខុសពីសព្វដង សម្រាប់សប្តាហ៍នេះវិញ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូប ដែលជាកីឡាករវ័យក្មេង និងកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អនៅលើទីលាន។

ជាពិសេសកម្មវិធី ក៏មានការលេងល្បែងបាល់ទាត់លើតុកម្សាន្តជាមួយពិធីករចាស់វស្សាទាំងពីររូបគឺលោក នី ឫទ្ធី និងលោក យ៉េន ម៉ៅ ផងដែរ។

កុំភ្លេចណា! ចង់ដឹងថាកម្មវិធីសប្បាយយ៉ាងណាខ្លះ? ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football មានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV នាវេលាម៉ោង៩យប់នេះតទៅ និងផ្សាយឡើងវិញនៅព្រឹកថ្ងៃចន្ទ នាវេលាម៉ោង៨:៣០នាទីព្រឹកផងដែរ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com