Connect with us

សារមន្ទីរចំនួន៣ បើកឱ្យចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីខែមិថុនា

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងថា អាជ្ញាធរជាតិអប្សរា នឹងបើកដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីរទាំងបីរបស់អាជ្ញាធរជាតិអប្សរា។

សារមន្ទីរទាំងបីរបស់អាជ្ញាធរជាតិអប្សរា រួមមាន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និង សារមន្ទីរឡតានី។

ការបើកឱ្យចូលទស្សនាដោយឥតគិតថ្លៃនៅសារមន្ទីរទាំងបីនេះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានសម្រេចផ្អាកដំណើរការនូវសារមន្ទីរទាំងបីមួយរយៈកន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម