Connect with us

យុវជនមួយរូបមានគំនិតបង្កើតអង្គការតាំងពីវ័យ ១៨ឆ្នាំក្នុងគោលបំណងប្រមូលផ្លាស្ទីកចេញពីមហាសមុទ្រប៉ាស៊ីហ្វិកឱ្យស្អាតត្រឹមឆ្នាំ២០៥០

បរទេស៖ Boyan Slat បានបង្កើតអង្គការមិនស្វែងរកប្រាក់ចំណេញកាលពីលោកមានវ័យត្រឹម ១៨ ឆ្នាំដែលមានឈ្មោះថា “ការសម្អាតមហាសមុទ្រ” ដែលគោលដៅចម្បង គឺការសម្អាតកាកសំណល់ប្លាស្ទីកចេញពីមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមរបស់ Slat នេះដែរ មានសមាជិកចំនួន ៨០ នាក់ រួមមាន អ្នកគណនា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងវិស្វករ ដើម្បីចូលរួមអភិវឌ្បបច្ចេកវិទ្យាទំនើបក្នុងការប្រយុទ្ធនឹងការបំពុលពីប្លាស្ទីក។

Slat បានរចនាឧបករណ៍ប្រមូលសំរាមចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានគ្របដណ្តប់ក្នុងផ្ទៃសមុទ្រជាង ១,៥ លានគីឡូម៉ែត្រការ៉េ ជាហេតុធ្វើឱ្យសត្វប្រមាណជាង ១ សែនក្បាលបាត់បង់ជីវិតក្នុងចំណោមសត្វ ៧០០ ប្រភេទផ្សេងគ្នា។

ជាក់ស្តែង ឧបករណ៍ដែល Slat បានច្នៃប្រឌិតឡើង មានសមត្ថភាពអាចសម្អាតសំរាមបានយ៉ាងល្អ ហើយខាងអង្គការមិនស្វែងរកប្រាក់ចំណេញរបស់ Slat បានឱ្យដឹងថា សំរាម ៩០ % នឹងត្រូវបានសម្អាតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកត្រឹមឆ្នាំ២០៤០ ហើយ Slat សង្ឃឹមថា មហាសមុទ្រប៉ាស៊ីហ្វិក នឹងត្រូវសម្អាតបានស្អាតទាំងស្រុងក្នុងឆ្នាំ២០៥០៕

ប្រភព៖ Freeworld

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម