Connect with us

ថៃ នឹងអនុញ្ញាតឱ្យបើកទីតាំងម៉ាស្សា និងស្ប៉ា នៅចុងខែនេះ

បាងកក៖ អគ្គនាយករងនៃនាយករដ្ឋប្រយុទ្ធនឹងជំងឺឆ្លង នៃប្រទេសថៃ បានឱ្យដឹងថា ទីតាំងម៉ាស្សា និងស្ប៉ា នឹងអាចបើកដំណើរការឡើងវិញ នៅដំណាច់ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Khaosod ចុះផ្សាយនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

លោក Thanarak Phliphat អគ្គនាយករងនៃនាយករដ្ឋប្រយុទ្ធនឹងជំងឺឆ្លងថៃ បានឱ្យដឹងថា ទីតាំងម៉ាស្សា ស្ប៉ា នានា នឹងត្រូវអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម សម្រាប់អតិថិជន។ ប៉ុន្តែលោកបន្តថា ទីតាំងម៉ាស្សា និងស្ប៉ា ក៏នឹងអាចត្រូវបានផ្អាកសាជាថ្មី ប្រសិនបើមិនអនុវត្តតាមសេចក្ដីណែនាំរបស់អាជ្ញាធរ។ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ នៃប្រទេសថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការអនុញ្ញាតឱ្យបើកអាជីវកម្មផ្សេងៗ រួមទាំងទីតាំងម៉ាស្សា និងស្ប៉ា ផងដែរ។

សូមជម្រាបថា ថៃ កាលពីពេលថ្មីៗកន្លងទៅ បានអនុញ្ញាតឱ្យបើកដំណើរការសាជាថ្មី នូវទីតាំងអាជីវកម្មផ្សេងៗ ដូចជា ផ្សារទំនើប ហាងកាត់សក់ ក៏ដូចជា ភោជនីយដ្ឋាន និង អាហារដ្ឋាន ដែលតម្រូវឱ្យអនុវត្តការរក្សាគម្លាតសុវត្ថិភាព ចម្ងាយ ២ម៉ែត្រចំពោះការអង្គុយពីមនុស្សម្នាក់ទៅមនុស្សម្នាក់៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម