បណ្តឹងតវ៉ារបស់ក្លិប Man City ទល់នឹង UEFA នឹងបើកសវនាការនាខែក្រោយ
អង់គ្លេស៖ បណ្តឹងតវ៉ារបស់ក្លិប Man City ប្រឆាំងនឹងបម្រាមរបស់ UEFA ដែលមិនឱ្យពួកគេលេងពានទ្វីបអឺរ៉ុប ២រដូវកាលនោះ នឹងផ្តើមសវនាការ នៅថ្ងៃទី៨ ខែមិថុនា នៅតុលាការអាជ្ញាកណ្តាលកីឡា CAS។
សហព័ន្ធបាល់ទាត់អឺរ៉ុប បានដាក់ទណ្ឌកម្មលើក្លិបមេឃខៀវ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយពិន័យទឹកប្រាក់ ៣៣លានដុល្លារ និង មិនឱ្យលេងពានអឺរ៉ុប ២ឆ្នាំ បន្ទាប់ពីរកឃើញថា ក្លិបបានបំពានធ្ងន់ធ្ងរលើអាជ្ញាបណ្ណក្លិបអាជីព និងច្បាប់កំហិតការចាយវាយ។
ទោះយ៉ាងណា Man City បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយថា មិនមែនជាការពិតនោះទេ។
ចំពោះ សវនាការនាខែក្រោយនេះ នឹងមានរយៈពេល៣ថ្ងៃ ហើយមិនអនុញ្ញាតសម្រាប់សាធារណៈជនឡើយ។
តុលាការអាជ្ញាកណ្តាលកីឡា CAS ថា ការកាត់ក្តីមួយចំនួន អាចធ្វើឡើងតាមរយៈវីដេអូ ដោយសារ ព្រួយបារម្ភការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍