Connect with us

អាជ្ញាធរបេតិកភណ្ឌរបស់អ៊ីតាលី អនុញ្ញាតឱ្យវាយកម្ទេចកីឡដ្ឋានរបស់ Inter Milan និង AC Milan

អ៊ីតាលី៖ អាជ្ញាធរបេតិកភណ្ឌរបស់ប្រទេសអ៊ីតាលី​បានផ្តល់ការអនុញ្ញាត​ឱ្យវាយកម្ទេចកីឡដ្ឋាន San Siro ដែលជាទឹកដីរបស់ក្លិបបាល់ទាត់នៅ​លីគកំពូល​ទាំង២ ​គឺ Inter Milan និង AC Milan។

ការវាយកម្ទេចកីឡដ្ឋានបាល់ទាត់ដែលកសាងឡើងតាំងពីឆ្នាំ១៩២៦នេះ ព្រោះដើម្បីផ្លាស់ប្តូរឱ្យមានកីឡដ្ឋានថ្មី ដែលក្លិបទាំង២ បានធ្វើការស្នើសុំ​តាំងពីឆ្នាំមុន ហើយកីឡដ្ឋានថ្មីនេះ នឹងអាចមានចំណុះកៅអី ៦ម៉ឺនកន្លែង។ វានឹងត្រូវសាងសង់នៅទីតាំងដដែល ដោយអាច​នឹងត្រូវចាយ​ទឹកប្រាក់អស់ប្រមាណ 1.31 ពាន់លានដុល្លារ។

ទោះយ៉ាងណា ការយល់ព្រមពីអាជ្ញាធរបេតិកភណ្ឌ មិនមែនជាការសម្រេចចិត្តចុងក្រោយទេ តែវាជាជំហានសំខាន់ ឆ្ពោះទៅការអនុវត្តផែនការនេះ។

យោងតាមការលើកឡើងរបស់អាជ្ញាធរទៅកាន់សាលាក្រុង Milan ឱ្យដឹងថា កីឡដ្ឋាន San Siro មិនមានស្ថាបត្យកម្មសំខាន់ណាមួយ ដែលត្រូវការពារ ឬ អភិរក្សទេ ហើយឆ្លងកាត់ការជួសជុលនានា វានៅសល់តែផ្នែកតូចមួយ​ប៉ុណ្ណោះ​ដែលបង្ហាញពីទម្រង់ដើមរបស់វាក្នុងប្រវត្តិ៩៤ឆ្នាំកន្លងមក ដូចនេះ​វាមិនអាចជៀសផុតពីការត្រូវវាយកម្ទេច និងសាងសង់ថ្មីបានឡើយ៕

Loading...

ពេញនិយម