ខ្នងផ្សា តំបន់ព្រៃភ្នំដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលចិត្តដើរព្រៃ
កម្សាន្ត៖ ខ្នងផ្សា ជាតំបន់ព្រៃភ្នំមួយដែលមានទីតាំងក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សា ដែលសម្បូរទៅដោយព្រៃឈើក្រាស់ៗ វាលស្រែដ៏ស្រស់ស្អាត សត្វព្រៃកម្រជាច្រើន និងជួរភ្នំខ្ពស់ៗខៀវស្រងាត់ បានកំពុងឆក់យកចំណាប់អារម្មណ៍ពីអ្នកដែលចូលចិត្តឡើងភ្នំជាខ្លាំង។
ទេសភាពធម្មជាតិលើកំពូលភ្នំដែលមើលទៅហាក់បីដូចជាឋានសួគ៌ប្រកបទៅដោយអាកាសធាតុត្រជាក់ៗ ពពកយ៉ាងក្រាស់ហោះខ្មួរខ្មាញ់ពេញផ្ទៃអាកាស បានធ្វើឱ្យអារម្មណ៍ធូរស្រាលរំសាយពីភាពនឿយហត់ទាំងអំបាលម៉ានអស់គ្មានសល់។ រីឯទិដ្ឋភាពពេលថ្ងៃរះ និងថ្ងៃលិចក៏ជាចំណែកមួយដែលធ្វើឱ្យអ្នកដំណើរទាំងអស់ ផ្តោតអារម្មណ៍ទោរទន់ទៅតាមសម្រស់ព្រះអាទិត្យ និងអាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតទៀតផង។
គួរបញ្ជាក់ដែរថា ការឡើងភ្នំនេះ ត្រូវចំណាយពេលជាច្រើនម៉ោងទម្រាំបានទៅដល់គោលដៅលើកំពូលភ្នំ ដែលយ៉ាងហោចណាស់ក៏ ៨ ម៉ោងដែរ ម៉្យាងទៀតអ្នកដំណើរទាំងអស់ ត្រូវត្រៀមរបស់ប្រើប្រាស់ ក៏ដូចជាអាហារក្រៀមក្រោះ និងទឹក សម្រាប់ពេលកំពុងធ្វើដំណើរឡើងភ្នំ និងសម្រាប់ប្រើប្រាស់នៅលើកំពូលភ្នំ។
ក្រៅពីត្រូវត្រៀមអាហារហើយនោះ របស់មួយចំនួនទៀតដែលត្រូវត្រៀមនោះមានដូចជា តង់ ខោអាវរងា ភួយ ខ្នើយ ដែកកេះ ពិល ក្រដាស់សើម/ស្ងួត និងសម្ភារមួយចំនួនដែលលោកអ្នកគិតថាចាំបាច់។ ទោះជាយ៉ាងណាក៏មិនគួរដាក់ឥវ៉ាន់ធ្ងន់ពេកឡើយ ព្រោះដំណើរវែងឆ្ងាយ អាចធ្វើឱ្យលោកអ្នកបាក់កម្លាំងមុនទៅដល់គោលដៅបាន៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
រូបភាព៖ ក្រុមអ្នកថតរូបផ្សងព្រេងសាច់កម្ម
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍