Connect with us

ការបង់ពន្ធយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ នឹងចាប់ផ្ដើមពីខែមិថុនាតទៅ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទិ០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការបង់ពន្ធនេះ ត្រូវបង់នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំ២០២០ តាមច្បាប់ជាធរមាន៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម