Connect with us

ផ្សារទំនើបមួយ នៅប្រទេសថៃ ប្តូរប៊ូតុងជណ្តើរយន្តចុចដោយដៃមកជាឈ្នាន់ជើងជំនួសវិញ ដើម្បីការពារវីរុសកូវីដ-១៩

ថៃ៖ ទីក្រុងបាងកក ប្រទេសថៃ បានបើកផ្សារទំនើបឡើងវិញក្រោយប្រកាសបិទមួយរយៈដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ ពេលនេះឃើញផ្សារទំនើប Seacon Square បានដំណើរឈ្នាន់ជើងសម្រាប់ចុចជំនួសឱ្យប៊ូតុងដែលចុចដោយដៃ។ ជាក់ស្តែង គំនិតមួយនេះបានបង្កើតឡើងដើម្បីការពារការឆ្លងវីរុសកូវីដ-១៩ ជាក់យថាហេតុ ដោយសារស្ថានការណ៍ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ។

សម្រាប់អតិថិជនដែលបានទៅដល់ផ្សារនេះ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរីករាយនៅពេលដែលពួកគេបានឃើញឈ្នាន់ជើងជំនួសឱ្យប៊ូតុងចុចដោយដៃ ដោយសាររបស់ប្រើប្រាស់សាធារណៈមានមនុស្សជាច្រើនបានប៉ះពាល់ ដូចនេះគេមិនអាចមើលឃើញឡើយថា មានមេរោគអ្វីខ្លះតោងជាប់ទីនោះ៕

(ទស្សនាវីដេអូ)

ប្រភព៖ CNA

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម