Connect with us

កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងនិរតី ដែលនឹងអាចមានភ្លៀងធ្លាក់ច្រើនអមដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតំបន់ខ្លះ

ភ្នំពេញ៖ ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើប្រទេសកម្ពុជា ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់នៅតំបន់នានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី២៦ ខែឧសភា។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះ ផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។

ចំណែកបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។ ដោយឡែកបណ្ដាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។ សម្រាប់បណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ ភ្លៀង អាចមានកម្រិតពីតិចទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម