Connect with us

ភ្នំប្រាំពីរ ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំពីរហើយ

ភ្នំពេញ៖ សហគមន៍មូលដ្ឋាន និងសាធារណជន ត្រូវបានលើកទឹកចិត្តក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ នៅក្នុងតំបន់ភ្នំប្រាំពីរ ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ចុះថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០ ស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានផ្ទៃដីទំហំ ៣៥៣,៩ ហិកតា។

អនុក្រឹត្យនេះ ក៏មានគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងដាក់កម្រិតចំពោះការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ ព្រមទាំងការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។

ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់កិច្ចការគាំពារបរិស្ថាន ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិតំបន់ខាងលើ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម