Connect with us

ក្នុងរយៈពេលជិត ៣០ឆ្នាំ ទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ ត្រូវបានដាក់វិនិយោគក្នុងវិស័យទេសចរណ៍និងផ្នែកពាក់ព័ន្ធ នៅកម្ពុជា

ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ កម្ពុជា មានគម្រោងវិនិយោគចំនួន ២៥៤១ គម្រោង ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណ ៥៨ពាន់លានដុល្លារ ។ ក្នុងចំណោមគម្រោងទាំងនោះ មានវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ចំនួន១៨៥គម្រោង ដែលស្មើនឹងទឹកប្រាក់ចំនួនប្រមាណ ២៣ពាន់លានដុល្លារ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន។


បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បច្ចុប្បន្ននេះ កម្ពុជា មានបន្ទប់សណ្ឋាគារប្រមាណ ៤ ម៉ឺន៥ពាន់ បន្ទប់ ដែលនៅក្នុងនោះ បន្ទប់សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ មានតែ ២ម៉ឺន ៥ពាន់ បន្ទប់ប៉ុណ្ណោះ ។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថា កម្ពុជាត្រូវការឱ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា ទីក្រុងទេសចរណ៍ទំនើបស្អាត និងបៃតង ការកែច្នៃតំបន់ឆ្នេរ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ដែលមានប្រមាណ ១០ម៉ឺនបន្ទប់ឡើងទៅ ដើម្បីត្រៀមទទួលទេសចរអន្តរជាតិចំនួន ១៥លាននាក់នៅឆ្នាំខាងមុខ។


សូមបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC CDC បានអនុម័តលើគម្រោងវិនិយោគសាងសង់សណ្ឋាគារចំនួន៥ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២៧០លានដុល្លារ ។


យោងតាមការសិក្សារបស់វិស័យឯកជន បានរកឃើញថា ខេត្តសៀមរាបជាទីក្រុងដែលមានចំនួនសណ្ឋាគារ និងការវិនិយោគសណ្ឋាគារថ្មីៗច្រើនជាងគេ ក្នុងនោះ ក្រុងសៀមរាប មានសណ្ឋាគារចំនួន ៥៦៨ និងមានបន្ទប់សរុបចំនួន ២៣០៤១បន្ទប់ ។


ចំណែកឯនៅរាជធានីភ្នំពេញ មានសណ្ឋាគារចំនួន ៣៤៨ និងមានបន្ទប់សរុប ១៦៣៧០បន្ទប់ និងនៅខេត្តព្រះសីហនុ មានការប្រែប្រួលចំនួនសណ្ឋាគារ ខណៈដែលសព្វថ្ងៃកំពុងមានការសម្រុកវិនិយោគខ្លាំងពីសំណាក់វិនិយោគិនចិន ៕   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម