Connect with us

គ្រួសារស្រីស្អាតប្រចាំប្រទេសហ្វីលីពីន Marian Rivera រៀបចំម្ហូបអាហារជាច្រើនប្រអប់ សម្រាប់បុគ្គលិកជួរមុខដែលកំពុងប្រយុទ្ធនឹងវីរុសកូវីដ-១៩

ហ្វីលីពីន៖ ស្រីស្អាតប្រចាំប្រទេសហ្វីលីពីន និងជាតារាសម្តែងលំដាប់ជួរមុខផងនោះ Marian Rivera មិនត្រឹមតែជោគជ័យក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ទៀតផង។ ក្រោយពីសម្រេចចិត្តដើរផ្លូវគូជីវិតជាមួយតារាសម្តែងប្រុសល្បី Dingdong មកអ្នកទាំងពីរ ក៏ទទួលបានកូនប្រុសស្រីដ៏គួរឱ្យខ្នាញ់ រហូតធ្វើឱ្យបណ្តាផលិតកម្មជាច្រើនបានទាក់ទងកូនរបស់ស្រីស្អាតរូបនេះ ទៅថតផ្សព្វផ្សាយផលិតផលឱ្យពួកគេទៀតផង។

មិនត្រឹមតែស្អាត និងមានសមត្ថភាពប៉ុណ្ណោះទេ តែ Rivera និងគ្រួសារ ថែមទាំងមានទឹកចិត្តទៀតផង ស្របពេលដែលវីរុសកូវីដ-១៩ កំពុងតែវាយលុកពិភពលោកបែបនេះ ពួកគេក៏មិនឈរឱបដៃមើលដែរ បើទោះបីមិនមែនជាពេទ្យអាចព្យាបាលអ្នកជំងឺបានមែន ប៉ុន្តែនាង និងគ្រួសារ បានចំណាយកម្លាំងកាយចិត្តដើម្បីធ្វើម្ហូបអាហារដោយផ្ទាល់ដៃ សម្រាប់ចែកជូនបុគ្គលិកដែលកំពុងស្ថិតនៅសមរភូមិប្រយុទ្ធនឹងវីរុសកូវីដ-១៩។

យោងតាមផេកបណ្តាញសង្គម ក៏ដូចជា Instagram របស់ Marian Rivera បានចែករំលែករូបភាពមួយចំនួនពីម្ហូបអាហារជាច្រើនប្រអប់ ត្រូវបានរៀបចំឡើងយ៉ាងមានអនាម័យ និងត្រៀមរួចជាស្រេចដើម្បីប្រគល់ជូនបុគ្គលិកកំពុងឈរជួរមុខ។ ទឹកចិត្តនេះ បានធ្វើឱ្យអ្នកគាំទ្រគ្រួសារមួយនេះសរសើរថា ជាគ្រួសារតារាដែលគួរឱ្យគោរព និងគួរយកគំរូតាម៕

ប្រភព៖ Marian Rivera

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម