Connect with us

រាល់ការដាក់បារ៉ាស់ក្នុងចេតនាឃាត់យានជំនិះប្រជាពលរដ្ឋដោយសមត្ថកិច្ច នឹងត្រូវបញ្ឈប់ចាប់ពីថ្ងៃនេះ

ភ្នំពេញ៖ សមត្ថកិច្ច ដែលដាក់បារ៉ាស់ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់គោលដៅលើដងផ្លូវ នឹងត្រូវប្រឈមមុខចំពោះច្បាប់ ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដកបារ៉ាស់ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់គោលដៅលើដងផ្លូវជាបន្ទាន់ និងមិនអនុញ្ញាតឱ្យហៅយានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់។

ដោយឡែក រយៈពេល២៥ថ្ងៃនៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ពិន័យយានយន្ត ៣៦,៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦,៧៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០,០១៧គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម