Connect with us

ខ្សែការពារ Ramiro Funes Mori របស់ Villarreal អាចអវត្តមានពេល La Liga ត្រឡប់មកវិញ ដោយសារការវះកាត់ព្យាបាលរបួស

អេស្ប៉ាញ៖ ខ្សែការពារ Ramiro Funes Mori នឹងត្រូវឆ្លងកាត់ ការវះកាត់ ព្យាបាលរបួសសាច់ដុំភ្លៅ។ នេះបើតាមការបញ្ជាក់ពីក្លិប Villarreal នៅលីគ កំពូល អេស្ប៉ាញ។
Ramiro Funes Mori ត្រូវបានរាយការណ៍ថា បានជួបបញ្ហារហែកសរសៃពួរភ្លៅខាងស្តាំ អំឡុងពេលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការវិលវិញនៃក្របខ័ណ្ឌ La Liga កាលពីពាក់កណ្តាលសប្តាហ៍មុន។

ស្ថានភាពនៃរបួស ត្រូវបានបញ្ជាក់បន្ទាប់ពីការធ្វើតេស្តកាលពីថ្ងៃចន្ទ តែមិនទាន់ដឹងថា តើ កីឡាករអាហ្សង់ទីន វ័យ២៩ឆ្នាំ រូបនេះ ត្រូវស្ថិតនៅក្រៅទីលានរយៈពេលយូរប៉ុណ្ណាឡើយ។
Ramiro Funes Mori បានមកចូលរួមក្លិប Villarreal បន្ទាប់ពី ផ្ទេរមកពីក្លិបអង់គ្លេស Everton កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយតម្លៃនៃការផ្ទេរមិនត្រូវបានបញ្ចេញឱ្យដឹងឡើយ។
នៅក្លិប Villarreal គេបង្ហាញខ្លួនបាន ៤៨ប្រកួតគ្រប់កម្មវិធី និងស៊ុតបញ្ចូលទីបាន៣គ្រាប់ តែមិនទាន់ជួយក្លិបឈ្នះពានរង្វាន់ណាមួយឡើយ៕

Loading...

ពេញនិយម