ជប៉ុន ដកសេចក្ដីទុកចិត្តលើថ្នាំ Avigan ដោយមិនឱ្យប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ
តូក្យូ៖ ថ្នាំ Avigan ដែលត្រូវបានរាយការណ៍ថា មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩ នាពេលកន្លងទៅ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចបដិសេធវិញ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ការមិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Avigan នេះ បានធ្វើឡើង បន្ទាប់ពីសេចក្ដីរាយការណ៍កាលពីខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្នាំ Avigan បានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយ។ រីឯរដ្ឋាភិបាលជប៉ុន ក៏ទើបតែជំរុញឱ្យក្រុមហ៊ុន Fujifilm ផលិតថ្នាំ Avigan ជាច្រើនថែមទៀត សម្រាប់ព្យាបាលអ្នកជំងឺក្នុងស្រុក និងគ្រោងចែកចាយទៅកាន់ក្រៅប្រទេសផងដែរ។
យ៉ាងណាមិញ លទ្ធផលថ្មីៗនេះ នៅក្នុងការធ្វើតេស្តដោយវិធីសាស្ត្រព្យាបាលដោយថ្នាំ Avigan មិនបានបង្ហាញភស្តុតាងនៃប្រសិទ្ធភាពរបស់ថ្នាំ ទៅលើអ្នកជំងឺកូវីដ១៩ឡើយ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍