Connect with us

ខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចអវត្តមានដល់ចប់រដូវកាល ដោយសាររងរបួសពេលកំពុងហ្វឹកហាត់

អ៊ីតាលី៖ ខ្សែប្រយុទ្ធ AC Milan កីឡាករ Zlatan Ibrahimovic បានរងរបួសពេលកំពុងហ្វឹកហាត់។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Gazzetta dello Sport និង Sky Sport Italia។
សារព័ត៌មានទាំង២ បានឱ្យដឹងថា Zlatan Ibrahimovic ជនជាតិស៊ុយអ៊ែត វ័យ៣៨ឆ្នាំ អាចនឹងអវត្តមានដល់ចប់រដូវកាល ដោយសារបញ្ហាសាច់ដុំកំភួនជើង។ ទោះយ៉ាងណា ពេលនេះមិនមានការបកស្រាយអំពីស្ថានភាពកីឡាករ ពីក្លិបដោយផ្ទាល់ទេ។

អំឡុងពេលអសកម្មដោយសារ កូវីដ១៩, Zlatan Ibrahimovic បានទៅហ្វឹកហាត់នៅក្លិបដែលគេជាម្ចាស់ភាគហ៊ុន គឺក្លិប Hammarby នៅប្រទេសស៊ុយអែត ហើយពេលត្រឡប់មកអ៊ីតាលីវិញ គេក៏ត្រូវឆ្លងកាត់ការដាក់ខ្លួនដោយឡែកផងដែរ។

ក្របខ័ណ្ឌ Serie A បានខកខានតាំងពីថ្ងៃទី៩ ខែមីនា មក ហើយរដ្ឋាភិបាលអ៊ីតាលី នឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី២៨ ខែឧសភានេះ ថាតើលីគបាល់ទាត់កំពូលនេះ អាចដំណើរការបានឡើងវិញ ឬ យ៉ាងណា។
AC Milan បច្ចុប្បន្នកំពុងឈរលេខ៧ នៃតារាងពិន្ទុ ក្របខ័ណ្ឌ Serie A រដូវកាល 2019-20 ដោយមាន ៣៦ពិន្ទុ៕

Loading...

ពេញនិយម