Connect with us

អ៊ីតាលី ក្លាយជាម្ចាស់ជើងឯក បាល់ទាត់អេឡិចត្រូនិក eUEFA EURO 2020

អ៊ីតាលី៖ អ៊ីតាលី បានយកឈ្នះសែប ដើម្បីគ្រងជើងឯកការប្រកួតបាល់ទាត់ អេឡិចត្រូនិក UEFA eEURO 2020 Champions ដែលវាជាការប្រកួតផ្លូវការ លើកដំបូងនៃប្រភេទកីឡាបាល់ទាត់ eEuropean Championship។

អ្នកគ្រប់គ្រងតួអង្គចំនួន ៤រូបគឺ កីឡាករ Alonso Grayfox, Naples, Nicaldan និង Genoa បានយកឈ្នះក្រុមជាបន្តបន្ទាប់ ដូចជា អ៊ីស្រាអែល បារាំង មុនឈានដល់ការយកឈ្នះក្រុមសែបនៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករទាំង ៤រូបខាងលើ នឹងទទួលបានប្រាក់រង្វាន់ ៤ម៉ឺនអឺរ៉ូ ដែលជារង្វាន់ លើកទឹកចិត្តក្នុងការប្រកួតបាល់ទាត់អេឡិ ចត្រូនិកដ៏ធំ បំផុតមិនធ្លាប់មាននេះ។
ដោយឡែក ការប្រកួតបាល់ទាត់អេឡិចត្រូនិក eFootball Tournament នេះ ក៏ត្រូវបានគាំទ្រ និងតំណាងដោយសមាគមជាតិរបស់ UEFA ទាំង ៥៥ ផងដែរ៕

Loading...

ពេញនិយម