Connect with us

ឧត្តម ជួបឧបសគ្គស្នេហ៍ទៀតហើយល្ងាចនេះ! ចាំមើលថា ឧត្តម អាចដោះស្រាយបាន ដែរឬទេ?

ភ្នំពេញ៖ ព្រោះតែការស្រឡាញ់ អ្វីៗលះបង់ដោយមិនស្តាយ សូម្បីតែកិត្តិយសរបស់គ្រួសារ ធ្វើឱ្យមនុស្សម្នាក់ៗ ប្រព្រឹត្តខុសប្រពៃណី ដោយសារតែស្នេហា ភាពភ្លើតភ្លើន លង់នឹងសម្រស់ប្រុសព្រាន ភ្លេចខ្លួនមិនគិតពីអនាគត។ សម្រាប់ល្ងាចនេះ ប្រិយមិត្តប្រាកដជាចង់ដឹងថា តើនឹងមានអ្វីកើតឡើង នៅក្នុងរឿង “ផ្កាស្លា”? ប្រាកដជាជក់ចិត្ត ស្របពេលដែល ឧត្តម បានធ្វើឱ្យនារីពីរនាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍រហូតមានកូនទាំងពីរនាក់តែម្តង។ នេះជារឿងមួយដែលធ្វើឱ្យប្រុសសង្ហា ឧត្តម ទទួលរងថ្មបាក់បន្ថែមពីលើថែមទៀត ក្រោយមានស្នេហាជាមួយ មេត្តា ផង និង សាណា ផង។

ទោះជាយ៉ាងណា ឧត្តម ពិតជាមិនដឹងថា ខ្លួនមានកូនជាមួយ មេត្តា និង សាណា នោះឡើយ ប៉ុន្តែបែរជាគ្រប់គ្នា បានទម្លាក់រឿងគ្រប់យ៉ាងមកលើ ឧត្តម។ ចុះទស្សនិកជនវិញ គិតថា កំហុសទាំងអស់នេះ គឺពិតជា ឧត្តម បានធ្វើដែរ ឬយ៉ាងណា?

នៅល្ងាចនេះ ប្រិយមិត្ត នឹងបានទស្សនានូវសាច់រឿងដ៏ជក់ចិត្ត ហើយប្រាកដជាមានចម្ងល់ហើយ ថាតើនារីស្រស់សោភាទាំងពីរនាក់ មានបញ្ហាបែបនេះជាមួយអ្នកណា? កុំភ្លេចរង់ចាំទស្សនារឿង “ផ្កាស្លា” តាមរយៈកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ៧ល្ងាច នេះតទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម