កាណាដា ត្រៀមផែនការបន្ថែមច្បាប់ឈប់សម្រាកឈឺប្រចាំឆ្នាំសម្រាប់និយោជិត ដើម្បីបង្ការរលកទី២នៃវីរុសកូវីដ-១៩
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងព្យាយាមផ្តល់ថ្ងៃឈប់សម្រាកឈឺប្រចាំឆ្នាំយ៉ាងតិចណាស់ ១០ ថ្ងៃក្នុង ១ ឆ្នាំ ដើម្បីត្រៀមទុកសម្រាប់រលកទី២ នៃវីរុសកូវីដ-១៩។ នេះបើយោងតាមសម្តីរបស់នាយករដ្ឋមន្ត្រី Justin Trudeau ក្នុងកិច្ចប្រជុំសារព័ត៌មានក្នុងរដ្ឋធានី អូតាវ៉ា ប្រទេសកាណាដា កាលពីថ្ងៃចន្ទ ម្សិលមិញ។
លោក Justin Trudeau បានឱ្យដឹងទៀតថា ការដាក់ចេញនូវយន្តការចាំបាច់សម្រាប់កម្មវិធីថ្ងៃឈប់សម្រាកដែលនិយោជិតនៅតែអាចទទួលបានប្រាក់កម្រៃនោះ នឹងត្រូវមានភាពប្រកួតប្រជែងខ្លាំង។ ទោះជាយ៉ាងណា រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តព្យាយាមធ្វើឱ្យបាន។ យោងតាមទិន្នន័យរបស់ប្រទេសកាណាដាកាលពីថ្ងៃចន្ទ បានរាយការណ៍មកថា មានការឆ្លងកើនឡើងរហូតដល់ ៨៥០០០ ករណី និង ស្លាប់ ៦៥៤៥ នាក់ ដោយសារវីរុសកូវីដ-១៩។
វេជ្ជបណ្ឌិតកំពូលនៅប្រទេសកាណាដា បានធ្វើការព្រមានថា រលកទី២ នៃវីរុសកូវីដ-១៩ នឹងមានស្ថានភាពអាក្រក់ខ្លាំងជាងរលកទី១ ដូចនេះហើយទើបខាងមន្ទីរពេទ្យ ត្រូវពង្រឹងសមត្ថភាពនៃការធ្វើតេស្តប្រជាជនដោយប្រុងប្រយ័ត្ន និងត្រៀមគ្រែពេទ្យ ក៏ដូចជាគ្រឿងបរិក្ខារគ្រប់សព្វ ដើម្បីបង្ការរលកទី២ នៃវីរុសកូវីដ-១៩៕
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍