Connect with us

ខ្សែប្រយុទ្ធ Joao Felix ទំនងអវត្តមានពេលបើកការប្រកួត La Liga ឡើងវិញ ដោយសាររបួសជង្គង់

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid បានជួបបញ្ហារបួសសរសៃពួរជង្គង់ ពេលកំពុងហ្វឹកហាត់ ដែលធ្វើឱ្យគេ ត្រូវអវត្តមានប្រមាណ ៣សប្ដាហ៍ ខណៈរបួសនេះកើតឡើងចំពេលដែល ក្របខ័ណ្ឌ La Liga ជិតត្រឡប់មកវិញ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ Atletico Madrid កីឡាករជនជាតិព័រទុយហ្កាល់ បានរងរបួសស្រាលលើសរសៃពួរជង្គង់ខាងឆ្វេង ក្រោយពីបានឆ្លងកាត់ការត្រួតពិនិត្យ។
នេះជាលើកទី៣ ហើយដែល Felix រងរបួសក្នុងរដូវកាលដំបូងរបស់ខ្លួននៅក្លិប Atletico។ លើកទី១ គេមានរបួសគ្រេចកជើងពេលប្រកួតជាមួយក្លិប Valencia ធ្វើឱ្យគេខក ៤ប្រកួតក្នុងលីគ La Liga និង ២ប្រកួតទៀតនៅក្នុងការប្រកួត Champions League។ លើកទី២ គេមានរបួសសាច់ដុំ មុនពេលប្រកួតជាមួយក្លិប Real Madrid នៅក្នុងទឹកដី Santiago Bernabeu ធ្វើឱ្យគេខក ៣ប្រកួតក្នុងលីគ La Liga និងខកការប្រកួត Champions League ជើងទី១ ជាមួយក្លិប Liverpool។ ដោយសារបញ្ហារបួសប៉ុន្មានលើកនេះ Felix ទើបតែចូលលេងបាន ២៨ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ៕

Loading...

ពេញនិយម