Connect with us

រឿងភាគឥណ្ឌាបែបគ្រួសារ ដ៏ល្បីនាឆ្នាំ២០២០ នឹងធ្វើការផ្លាស់ប្តូរម៉ោងចាក់ផ្សាយ និងប៉ុស្តិ៍ទូរទស្សន៍

កម្សាន្ត៖ ប្រិយមិត្តដែលជាអ្នកតាមដានភាពយន្តឥណ្ឌាប្រាកដជាបានស្គាល់ និងទស្សនាខ្សែភាពយន្តភាគរឿង “ស្នេហ៍វង្វេងគូ” ដ៏ល្បីប្រចាំប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងឆ្នាំ២០២០ ដែលគ្រប់ឈុតឆាក ពិតជា ល្អមើល ជក់ចិត្ត លាយឡំជាមួយនឹងស្នេហាដ៏ផ្អែមល្ហែម។

រឿងភាគឥណ្ឌាដ៏ល្អឯកមួយនេះ ក៏ពោរពេញទៅដោយភាពកំប្លុកកំប្លែង បង្កើតជាសំណើច ទស្សនាហើយ កើនអាយុមិនចេះតិចផងដែរ។

សូមជម្រាបជូនទស្សនិកឱ្យបានជ្រាបថា រឿងភាគមួយនេះនឹងធ្វើការផ្លាស់ប្តូរម៉ោងចាក់ផ្សាយ និងប៉ុស្តិ៍ទូរទស្សន៍ពី CTN ទៅ MyTV ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅនៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ថ្ងៃត្រង់ និងម៉ោង ១០យប់ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម